អាថ៌​កំបាំង​ទាំង ​៣ ដែល​ជួយឱ្យ សិ​ទ្ធី នី​កា មើលថែ​ផ្ទះ​ពោរពេញ​ដោយ​ភាព​កក់ក្តៅ​នៃ​គ្រួសារ​សែ​រាជវង្ស ទោះបី​មាន​កាលវិភាគ​រវល់​យ៉ាងណា​ក៏​ដោយ

រាជធានីភ្នំពេញ ៖ ទោះបី​មាន​ភាព​មមាញឹក​ជាមួយ​សកម្មភាព​សិល្បៈ និង​អាជីវកម្ម​ក៏​ដោយ សិ​ទ្ធី នី​កា នៅ​តែ​ផ្តល់​អាទិភាព​ក្នុង​ការ​ថែរក្សា​គ្រួសារ​របស់​ខ្លួន​ជា​និច្ច​ ។ តាម​សមត្ថភាព​របស់​អ្នក​នាង​ក្នុង​ការ​រក្សា​មុខមាត់​ជា​មនុស្ស​សាធារណៈជន​ផង និង​តួនាទី​ជា​ស្ត្រី​មេផ្ទះ​ក្នុង​គ្រួសារ​ផង បាន​ធ្វើ​ឲ្យ​អ្នក​នាង​ទទួល​បានការ​ស្រលាញ់ និង​ការ​គាំទ្រ​ច្រើន​ពី​អ្នកគាំទ្រ​ ។ ដើម្បី​រក្សា​សមតុល្យ​នេះ អ្នក​នាង​បាន​បង្ហាញ​អំពី​អាថ៌​កំបាំង​សាមញ្ញ ៣​យ៉ាង ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ដែល​អ្នក​នាង​អនុវ្ត​ត​នៅ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​។

អាថ៌​កំបាំង​ទី​ ១ ៖ ចូល​ផ្ទះបាយ​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​រក្សា​ចំណង​ក្នុង​គ្រួសារ
ក្រៅពី​ការងារ​សិល្បៈ និង​អាជីវកម្ម​ផ្ទាល់ខ្លួន តារា​សម្តែង សិ​ទ្ធី នី​កា តែងតែ​ទទួល​បានការ​សរសើរ ព្រោះ​នាង​អាច​រក្សា​សុភមង្គល​គ្រួសារ​ឱ្យ​មាន​ភាព​កក់ក្តៅ​តាម​រយៈ​សកម្ម​ភាពល្អ​ៗ​រៀងរាល់ថ្ងៃ ​។ ដូច្នេះ ទោះបី​រវល់​ប៉ុណ្ណា ក៏​អ្នក​នាង និង​ស្វាមី​តែងតែ​ព្យាយាម​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​កូន​ៗ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សិ​ទ្ធី នី​កា ក៏​បាន​កំណត់​វិន័យ និង​រក្សា​ទម្លាប់​ចូល​ផ្ទះបាយ​ចម្អិន​អាហារ​ដោយ​ផ្ទាល់​ដៃ​សម្រាប់​គ្រួសារ​យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ​។

សិ​ទ្ធី នី​កា ចែករំលែក​ថា តាម​ការ​សិក្សា​មួយ​ចំនួន ការ​រៀបចំ និង​ទទួលទាន​អាហារ​ជាមួយ​គ្នា អាច​ជួយ​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត បង្កើន​ភាព​ស្និទ្ធស្នាល និង​ស្វែង​យល់ចិត្ត​គ្នា ដែល​អ្នក​នាង​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​គ្រួសារ​រឹង​មាំ​ ។ អ្នក​នាង​បាន​និយាយ​ថា ​៖ «​ក្នុង​យុគសម័យ​ទំនើប ពេលវេលា​ដែល​គ្រួសារ​អាច​អង្គុយ​ជុំ​គ្នា គឺជា​ពេលវេលា​ដ៏​មាន​តម្លៃ វា​ជួយ​ឲ្យ​ស្ត្រី​ដែល​មមាញឹក នៅ​តែ​អាច​ថែរក្សា និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​គ្រួសារ​ ។ ដូច្នេះ ខ្ញុំ​តែង​ជ្រើសរើស​ចុង​ស​ប្តា​ហ៍ ឬ​ថ្ងៃ​ដែល​មាន​កាលវិភាគ​ថត​តិច ដើម្បី​រៀបចំ​មុខម្ហូប និង​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ​ ។ នេះ​គឺជា​អាទិភាព​សំខាន់​ក្នុង​កាលវិភាគ​ប្រចាំ​ស​ប្តា​ហ៍​របស់ខ្ញុំ​!» ។

ក្នុង​នាម​ជា​កូនប្រសារ​សែរាជវង្ស សិ​ទ្ធី នី​កា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គំរូ​នៃ​ស្ត្រី​ជោគជ័យ​ក្នុង​អាជីព និង​ថែរក្សា​គ្រួ​សារបាន​យ៉ាង​ល្អ​ឥត​ខ្ចោះ

អាថ៌​កំបាំង​ទី​២ ៖ អនុវត្ត​ច្បាប់ ៥S ដើម្បី​រក្សា​វិន័យ និង​របៀបរៀបរយ​ក្នុង​គ្រួសារ
ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍ សិ​ទ្ធី នី​កា បានដឹង​ថា របៀប​រស់នៅ​មាន​របៀបរៀបរយ ត្រូវ​បាន​បង្កើត​ឡើង​ពី​ទម្លាប់​តូច​ៗ​ដែល​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ ដូច​ជា ការ​ឲ្យ​គ្រួសារ​ទាំងមូល​រួម​គ្នា​រក្សា​ផ្ទះ​ឲ្យ​ស្អាត និង​រៀបរយ ​។ សម្រាប់​នាង ភាព​មាន​របៀប​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បរិយាកាស​រស់នៅ​មាន​អារម្មណ៍​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឲ្យ​សមាជិកគ្រួសារ ជា​ពិសេស​កូន​ៗ​បង្កើន​ភាព​សកម្ម និង​មាន​ទទួលខុសត្រូវ​តាំងពី​វ័យក្មេង​ផង​ដែរ​ ។

អ្នក​នាង​បាន​បង្ហាញ​ថា ​៖ «​ដូច្នេះ ខ្ញុំ​តែងតែ​ស្វែងរក​គោលការណ៍​រស់នៅ​ដែល​មាន​ប្រសិទ្ធភាព ប៉ុន្តែ​សាមញ្ញ អាច​ឲ្យ​គ្រួសារ​អនុវត្ត និង​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​យូរអង្វែង​»​ ។ ហេតុនេះ​ហើយ សិ​ទ្ធី នី​កា បាន​សិក្សា និង​សម្រេចចិត្ត​អនុវត្ត​ច្បាប់ ៥S របស់​ជនជាតិ​ជប៉ុន​ក្នុង​ជីវិត​គ្រួសារ​របស់​នាង​។ ច្បាប់​នេះ​មាន​ពាក្យ​គន្លឹះ ៥​យ៉ាង​គឺ ​៖
Seiri (​តម្រៀប​),
Seiton (​សណ្តាប់ធ្នាប់​),
Seiso (​សម្អាត​),
Seiketsu (​បែបបទ​ស្តង់ដា​),
Shitsuke (​រក្សា​វិន័យ​)
ក្នុង​នោះ ៣ គោលការណ៍​ដំបូង ផ្តោត​លើ​ការ​រៀប​វត្ថុ​ដែល​មិនសូវ​ប្រើ​ជា​ប្រចាំ រៀបចំ​ឲ្យ​ងាយ​រក ងាយ​ទុកដាក់ និង​សម្អាត​កន្លែង​រស់នៅ​ជា​បន្តបន្ទាប់ ​។ ចំណែក ២​គោលការណ៍​ចុង​ក្រោយ នាង​ដើរតួ​នាទី​ជា​អ្នក​ណែនាំ និង​លើកទឹកចិត្ត​ស្វាមី និង​កូន​ៗ ឲ្យ​បន្ត​អនុវត្ត ៣S ដំបូង​ឲ្យ​បាន​ជាប់លាប់ ហើយ​បម្លែ​ង​ការ​ថែរក្សា​បរិយាកាស​រស់នៅ​ឱ្យក្លាយជា​ទម្លាប់ រាងខ្លួន​រយៈពេល​វែង ដើម្បី​បង្កើត​វិន័យ និង​របៀបរៀបរយ​ក្នុង​គ្រួសារ​យ៉ាង​មាន​និរន្តរភាព ​។

ចំពោះ​ សិ​ទ្ធី នី​កា​ភាព​មាន​របៀបរៀបរយ​នៅ​ក្នុងផ្ទះ គឺជា​បរិយាកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​បណ្តុះ​ស្មារតី​ម្ចាស់​ការ​ដល់​កូន​ៗ​របស់​គាត់

អាថ៌​កំបាំង​ទី​៣៖ ជ្រើសរើស “​ជំនួយការ​” ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​ការងារ​ផ្ទះ​ក្លាយជា​សម្ពាធ
ក្នុង​នាម​ជា​កូនប្រសារ​ក្នុង​គ្រួសារ​ខ្សែ​រាជវង្ស​ដែល​មានច្បាប់​ទម្លាប់ និង​ស្តង់ដា​តឹងរ៉ឹង​បំផុត សិ​ទ្ធី នី​កា តែងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​រឿង​តូចតាច និង​ជ្រើសរើស​ដំណោះស្រាយ​ដែល​សម​ស្រប ដើម្បី​កាត់​បន្ថយ​កំហុសឆ្គង​ផ្សេង​ៗ​ឱ្យ​នៅ​កម្រិត​ទាប​បំផុត ​។ ការ​គិត​បែប​នេះ​បាន​ក្លាយជា​ទម្លាប់​រស់នៅ​ដែល​អ្នក​នាង​យក​មក​អនុវត្ត​ក​គ្រប់​ស្ថានភាព​ទាំងអស់ ជា​ពិសេស​នៅ​ក្នុង​ផ្ទះបាយ ដែល​ជា​កន្លែង​ផ្សារ​ភ្ជាប់​ដោយ​ផ្ទាល់​ចំពោះ​សុខភាព​គ្រួសារ ​។

ជាក់ស្តែង ក្រៅពី​ការ​តឹងរ៉ឹង​លើ​ចំណីអាហារ និង​គ្រឿងផ្សំ​សម្រាប់​ចម្អិន អ្នក​នាង​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ផង​ដែរ ចំពោះ​ការ​សម្អាត​សម្ភារ​ផ្ទះបាយ និង​ចានឆ្នាំង​៖ មិន​ត្រឹមតែ​ត្រូវ​សម្អាត​ឱ្យ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​តែ​មាន​សុវត្ថិភាព និង​ល្អ​បំផុត​សម្រាប់​ការ​ប្រើប្រាស់​រយៈពេល​វែង​ផង​ដែរ​ ។

បន្ទាប់​ពី​បាន​ជ្រើសរើស និង​សាកល្បង​ប្រើប្រាស់​ផលិតផល​ជា​ច្រើន កូនប្រសារ​ខ្សែ​រាជវង្ស សិ​ទ្ធី នី​កា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ទឹក​លាងចាន ផៅ​វ័​រ​១០០ ផ្សំ​ពី​ប្រេង​ក្រូចឆ្មារ ចំណុះ​មួយ​គីឡូ​បួន ជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​ទៅ​នឹង​ស្តង់ដា​ដែល​អ្នក​នាង​បាន​កំណត់​ ។ នាង​ថែម​ទាំង​ចាត់​ទុក​ផលិតផល​នេះ​ថា​ជា “​អាថ៌​កំបាំង​” ដ៏​អស្ចារ្យ​ក្នុង​ការ​ជម្រះ​រាល់​ស្នាម​ប្រឡាក់ កំណកខ្លាញ់​ដែល​ស្អិត​ជាប់​ខ្លាំង​បាន​យ៉ាង​ឆាប់រហ័ស ហើយ​ផ្តល់​នូវ​ភាព​ស្អាត និង​ភ្លឺ​រលោង​ដល់​ចានឆ្នាំង និង​ខ្ទះ ដោយ​មិន​ចាំបាច់​ចំណាយពេល និង​កម្លាំង​ច្រើន​ឡើយ ​។

តារា​សម្ដែង​រូប​នេះ​បាន​ចែករំលែក​ថា​ ៖ «គ្រួសារ​ខ្ញុំ​ប្រើប្រាស់​ចានឆ្នាំង​ដែល​មាន​តម្លៃ​ថ្លៃ ដូច​ជា​គ្រី​ស្តា​ល់ ឬ​ចាន​សេ​រ៉ា​មិច​ដែល​មាន​គែម​ពណ៌​មាស​។ ផ្ទៃ​ចាន​ទាំងនេះ​ងាយ​នឹង​លេច​ចេញ​ស្នាម​អុជ​ៗ មើលទៅ​មិន​ស្អាត​ឡើយ ប្រសិនបើ​វា​នៅ​តែ​មាន​កម្ទេចកម្ទី​ដែល​មិន​បាន​សម្អាត​ឱ្យ​បាន​ហ្មត់ចត់​។ តាំងពី​ប្រើ ទឹក​លាងចាន ផៅ​វ័​រ​១០០ ផ្សំ​ពី​ប្រេង​ក្រូចឆ្មារ ចំណុះ​មួយ​គីឡូ​បួន មក ក្តី​បារម្ភ​នេះ​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង ហើយ​ការ​ដុសលាង​ក៏​មាន​ភាព​ស្រាល​ដៃ មិនសូវ​ហត់នឿយ​ ។ សម្រាប់​ខ្ញុំ ទោះបីជា​អាហារ​ប្រចាំ​ថ្ងៃ ឬ​កម្មវិធី​ជប់លៀង​ណាមួយ​ដែល​មាន​ញាតិវង្ស​រាជវង្ស​មក​ជួបជុំ​គ្នា ការ​រៀបចំ​ចានឆ្នាំង​ដែល​ស្អាត និង​ភ្លឺ​រលោង មិន​ត្រឹមតែ​ផ្តល់​នូវ​មោទនភាព និង​ការ​ឱ្យ​តម្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​អាហារ​នីមួយ​ៗ​កាន់តែ​មាន​ន័យ​គ្រប់គ្រាន់​ផង​ដែរ»​ ។​

ក្រៅពី​នេះ ទឹក​លាងចាន ផៅ​វ័​រ​១០០ ផ្សំ​ពី​ប្រេង​ក្រូចឆ្មារ ចំណុះ​មួយ​គីឡូ​បួន ក៏​មាន​ចំណុច​ពិសេស​ជា​ច្រើន​ទៀត​ដែល​ទទួល​បានការ​ពេញចិត្ត​ពី​កូនប្រសារ​ខ្សែ​រាជវង្ស​រូប​នេះ​ផង​ដែរ​ ។ អ្វី​ដែល​លេចធ្លោ​បំផុត​នោះ​គឺ សារធាតុ​ផ្សំ​ពី​ប្រេង​ក្រូចឆ្មារ​ជួយ​បំបាត់​ក្លិនឆ្អាប​នៃ​កាក​សំណល់​អាហារ​នៅ​លើ​ចានឆ្នាំង ព្រមទាំង​ការ​រចនា​មាន​ក្បាល​ចុច​ងាយស្រួល​ប្រើ​និង​មាន​រូបមន្ត​ស្រាល​ស្រទន់ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្បែ​កដៃ​ឡើយ ​។ អ្នក​នាង​បាន​រៀបរាប់​ថា​ ៖ «ស្បែ​កដៃ​របស់ខ្ញុំ​ងាយ​របក និង​ស្ងួត​នៅ​ពេល​ប៉ះពាល់​ជាមួយ​សារធាតុ​សម្អាត​ខ្លាំង​ៗ​។ តាំងពី​ប្រើ​ផលិតផល​នេះ​មក ខ្ញុំ​លែង​មានការ​បារម្ភ​ពី​រឿង​ប្រតិកម្ម​ស្បែ​កដៃ​ដូច​មុន​ទៀត​ហើយ​»​ ។

ទឹក​លាងចាន ផៅ​វ័​រ​១០០ ផ្សំ​ពី​ប្រេង​ក្រូចឆ្មារ ចំណុះ​មួយ​គីឡូ​បួន ពិតជា​ឆ្លើយ​តប​បាន​យ៉ាង​ល្អ​នូវ​រាល់​ស្តង់ដា​ដ៏​តឹងរ៉ឹង​របស់​កូនប្រសារ​សែរាជវង្ស

សម្រាប់ សិ​ទ្ធី នី​កា ការ​មើលថែ​រក្សា​គ្រួសារ​ឱ្យ​បាន​ល្អ មិនមែន​កើត​ចេញពី​រឿងរ៉ាវ​ធំដុំ​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​កសាង​ឡើង​តាម​រយៈ​ទម្លាប់​តូច​ៗ​ដែល​មាន​ប្រសិទ្ធភាព ចាប់ផ្តើម​ពី​របៀប​រស់នៅ​ដែល​មាន​សណ្តាប់ធ្នាប់ រហូត​ដល់​ការ​ជ្រើសរើស “​ជំនួយការ​សម្អាត​” សម្ភារ​ផ្ទះបាយ​ដោយ​យកចិត្តទុកដាក់​។ ក្នុង​នោះ ទឹក​លាងចាន ផៅ​វ័​រ​១០០ ផ្សំ​ពី​ប្រេង​ក្រូចឆ្មារ ចំណុះ​មួយ​គីឡូ​បួន គឺជា​ជម្រើស​អាទិភាព និង​ជា​គន្លឹះ​មួយ​ដើម្បី​ជួយ​ឱ្យ សិ​ទ្ធី នី​កា មាន​ភាព​ងាយស្រួល​ក្នុង​ដំណើរការ​កសាង​សុភមង្គល​គ្រួសារ ដើម្បី​ឱ្យ​គ្រប់ពេលវេលា​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​តែងតែមាន​ភាពល្អ​ឥត​ខ្ចោះ ​៕ អត្ថបទសហការ

Hot this week

Cambodia Implements VAT at Fuel Stations as Government Cuts Fuel Tax to Ease Energy Pressures

PHNOM PENH— Fuel stations across Cambodia have begun implementing...

Tuk Tuk Drivers Feel the Strain: LPG Prices More Than Double as Supply Tightens

PHNOM PENH/SIHANOUKVILLE — Long lines of tuk-tuks formed outside...

What Drivers Need to Know About Phnom Penh’s Night Checkpoints

PHNOM PENH — If you’ve driven through Boeung Kak,...

Is Cambodia Paying More for Fuel than Its ASEAN Neighbors?

PHNOM PENH — As Cambodia increases fuel imports from...

19 Chinese Nationals Arrested in Borey Online Scam Raid

PHNOM PENH – Authorities raided a house in Borey...

Topics

Cambodia Implements VAT at Fuel Stations as Government Cuts Fuel Tax to Ease Energy Pressures

PHNOM PENH— Fuel stations across Cambodia have begun implementing...

Tuk Tuk Drivers Feel the Strain: LPG Prices More Than Double as Supply Tightens

PHNOM PENH/SIHANOUKVILLE — Long lines of tuk-tuks formed outside...

What Drivers Need to Know About Phnom Penh’s Night Checkpoints

PHNOM PENH — If you’ve driven through Boeung Kak,...

Is Cambodia Paying More for Fuel than Its ASEAN Neighbors?

PHNOM PENH — As Cambodia increases fuel imports from...

19 Chinese Nationals Arrested in Borey Online Scam Raid

PHNOM PENH – Authorities raided a house in Borey...

Cambodia Weather Alert: Tropical Storm Nuri Brings Rain

PHNOM PENH – The Ministry of Water Resources and...

អាថ៌​កំបាំង​ទាំង ​៣ ដែល​ជួយឱ្យ សិ​ទ្ធី នី​កា មើលថែ​ផ្ទះ​ពោរពេញ​ដោយ​ភាព​កក់ក្តៅ​នៃ​គ្រួសារ​សែ​រាជវង្ស ទោះបី​មាន​កាលវិភាគ​រវល់​យ៉ាងណា​ក៏​ដោយ

រាជធានីភ្នំពេញ ៖ ទោះបី​មាន​ភាព​មមាញឹក​ជាមួយ​សកម្មភាព​សិល្បៈ និង​អាជីវកម្ម​ក៏​ដោយ សិ​ទ្ធី នី​កា នៅ​តែ​ផ្តល់​អាទិភាព​ក្នុង​ការ​ថែរក្សា​គ្រួសារ​របស់​ខ្លួន​ជា​និច្ច​ ។ តាម​សមត្ថភាព​របស់​អ្នក​នាង​ក្នុង​ការ​រក្សា​មុខមាត់​ជា​មនុស្ស​សាធារណៈជន​ផង...
spot_img

Related Articles